News
កម្មវិធីវេចអន្សម វ៉ាន់ដា
សកម្មភាពនិស្សិតសាកលវិទ្យាល័យវ៉ាន់ដា ចូលរួមកម្មវិធីវេចអន្សម វ៉ាន់ដា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។កម្មវិធីនេះមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងនិស្សិតចូលរួមវេចនំអន្សម នំគម នំបត់ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។វគ្គថ្មីចូលរៀនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥
ព្រឹត្តិការណ៍ពន្យល់អំពីគតិពេជន៍ ស្តីពី VANDA ACCOUNTING, AUDITING, TAXATION, DIGITAL & RESEARCH
ព្រឹត្តិការណ៍ពន្យល់អំពីគតិពេជន៍ ស្តីពី VANDA ACCOUNTING, AUDITING, TAXATION, DIGITAL & RESEARCH
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។
កម្រងរូបភាពសកម្មភាពសេវាសហគមន៍
កម្រងរូបភាពសកម្មភាពសេវាសហគមន៍ របស់គណៈគ្រប់គ្រង បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវ៉ាន់ដា ក្នុងការចុះជួយកុមារាកុមារី ចំនួន ៣០០នាក់ នៃសាលាបឋមសិក្សាមិត្តភាព ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
សកម្មភាពប្រឡងស្តេចកុំព្យូទ័ររដូវកាលទី
សូមរីករាយទស្សនាកម្រងវីដេអូនៃសកម្មភាពប្រឡងស្តេចកុំព្យូទ័ររដូវកាលទី៥ វគ្គផ្តាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥កន្លងមក។
វគ្គថ្មីចូលរៀនថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥
ពីធីការពារសារណាបញ្ចប់ការសិក្សា
ពីធីការពារសារណាបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រ ជំនាញគណនេយ្យ និងជំនាញ ហិរញ្ញវត្ថុនិងធនាគារ របស់និស្សិតជំនាន់ទី២២ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។ (ថ្ងៃទី៥)
សាកលវិទ្យាល័យវ៉ាន់ដា សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសហការគ្នារៀបចំ កម្មវិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត
សាកលវិទ្យាល័យវ៉ាន់ដា សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានសហការគ្នារៀបចំ កម្មវិធីបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ” តំណក់ឈាមគណនេយ្យករ ” នាព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដី។កម្មវិធីនេះរៀបចំដោយ៖ ក្រុមនិស្សិតVanda Club7 និងក្រុមយុវជន សសយក ប្រចាំសាកលវិទ្យាល័យវ៉ាន់ដា។
កម្មវិធីបណ្តុះបណ្តាលបុគ្គលិកអប់
កម្មវិធីបណ្តុះបណ្តាលបុគ្គលិកអប់រំស្តីពី “ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (Cambodian International Financial Reporting Standards)” ដែលផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា
“គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារប្រើប្រាស់ជូនជនភៀសសឹកចំនួន ៤,០០០គ្រួសារ នៅវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលពីសំណាក់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត”នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និង ឯកឧត្តមបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងគណៈប្រតិភូចូលរួមអមដំណើរជាច្រើនរូប ដែលអំណោយប្រគល់ជូមនក្នុងមួយគ្រួសារទទួលបាន៖ កន្ទេល១, មុង១, ភួយ១ និង ក្រមា១។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម និងសម្របសម្រួលការងាររៀបចំពីសំណាក់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក នៅសំ តារារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយអំពិល និងអាជ្ញាធរមូលដ្ឋាន ផងដែរ។ពិធីសំណេះសំណាលនិងប្រគល់សម្ភារប្រើប្រាស់នេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥៕
ដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រងនៃ សាកលវិទ្យាល័យវ៉ាន់ដា និងនិស្សិតនៃវិទ្យាស្ថាន ជឹងហឺក
ដំណើរទស្សនកិច្ចរបស់គណៈគ្រប់គ្រងនៃ សាកលវិទ្យាល័យវ៉ាន់ដា និងនិស្សិតនៃវិទ្យាស្ថាន ជឹងហឺកកម្ពុជា ទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកម្មវិធី «ការបើកទំព័រថ្មីក្នុងការបណ្តុះបណ្តាលយុវជនដែលមានជំនាញទេពកោសល្យក្នុងកម្ពុជា» នាថ្ងៃទី០១ ខែសីហា ឆ្នា២០២៥ ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិស្វកម្មសំណង់ទី៣នៃប្រទេសចិន។
កម្មវិធី 2025 China-ASEAN Education Cooperation Week
បណ្ឌិត ហ៊ូ គុជគន្ធលីនណា សាកលវិទ្យាធិការរអចិន្រ្តៃយ៍ នៃសាកលវិទ្យាល័យវ៉ាន់ដា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា បានអញ្ជើញចូលរួមកម្មវិធី “2025 China-ASEAN Education Cooperation Week “ នៅទីក្រុងគុយយ៉ាង នៃប្រទេសចិន នាថ្ងៃទី ២៥-២៦ ខែកក្កដា ឆ្នាំ ២០២៥។
ក្នុងកម្មវិធីនេះផងដែរ សាកលវិទ្យាល័យវ៉ាន់ដា បានទទួលពានរង្វាន់ “The Outstanding Partners” ក្នុងតំបន់អាស៊ានផងដែរ។គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យវ៉ាន់ដា មានដៃគូសហប្រតិបត្តិការជាច្រើនក្នុងតំបន់អាស៊ាន ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំឱ្យស្របតាមស្តង់ដាអន្តរជាតិ និងស្របតាមបរិបទប្រែប្រួលនៃទីផ្សារការងារ។
