News

News

កិច្ចប្រជុំ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក នៃសាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦

កិច្ចប្រជុំ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិក នៃសាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងជូនពរដល់ថ្នាក់ដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព ដើម្បីជួបជុំក្រុមគ្រួសារ។

ពិធីជួបសំណេះសំណាលបុគ្គលិកអាហារូបករណ៍របស់លោកតាវ៉ាន់ដា និងលោកជំទាវ ជំនាន់ទី២៣ ២៤ ២៥ និងជំនាន់ទី២៦ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ការិយាល័យសេវាបុគ្គលិកនៃសាកលវិទ្យាល័យវ៉ាន់ដាបានរៀបចំ ពិធីជួបសំណេះសំណាលបុគ្គលិកអាហារូបករណ៍របស់លោកតាវ៉ាន់ដានិងលោកជំទាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ក្នុងគោលបំណងសួរសុខទុក្ខអំពីស្ថានភាពការសិក្សា និងស្ថានភាពអនុវត្តការងារកន្លងមក ជាពិសេស ឯកឧត្តមនិងលោកជំទាវ បានចែកជូនថវិកាឧបត្ថម្ភបុណ្យភ្ជុំ និងបានជូនពរបុគ្គលិកអាហារូបករណ៍ទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឲ្យធ្វើដំណើរដោយសុខសុវត្ថិភាពទៅលេងស្រុកកំណើត។

សកម្មភាពលោកគ្រូ-អ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យវ៉ាន់ដា ចូលរួមកម្មវិធី “វេចអន្សម វ៉ាន់ដា “ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦

សកម្មភាពលោកគ្រូ-អ្នកគ្រូ និងនិស្សិតសាកលវិទ្យាល័យវ៉ាន់ដា ចូលរួមកម្មវិធី “វេចអន្សម វ៉ាន់ដា “ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦
 
កម្មវិធីវេចនំអន្សម រៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងដើម្បីឱ្យនិស្សិតបានដឹងអំពីរបៀបវេចនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ដែលជាប្រពៃណីទំនៀមទំលាប់ខ្មែរតាំងពីបុរាណកាលមក។

នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ និងលោកជំទាវ អនុប្រធានក្រុមប្រឹក្សាភិបាល បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធី “សមាជគ្រូ និងរំលឹកគុណគ្រូ”

នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដាបានប្រារព្ធពិធី“សមាជគ្រូ និងរំលឹកគុណគ្រូ” ដែលពិធីនេះប្រារព្ធឡើងស្របនឹងថ្ងៃទិវាគ្រូបង្រៀនអន្តរជាតិ ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា និងលោកជំទាវ និងវត្តមានគ្រូបង្រៀន និងនិស្សិតសរុបចំនួនជាង ៤០០នាក់។
ស្ថិតក្នុងឱកាសដ៏អស្ចារ្យនេះ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា បានថ្លែងចំណាប់ចំនួន ៤ ចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងទិវាគ្រូបង្រៀនដែលមានខ្លឹមសារដូចខាងក្រោម៖
ចំណុចទី១៖ ព្រហ្មលិខិត និងការអប់រំ
-ការកកើតផែនដីមក មនុស្សនិងសត្វរស់នៅដោយធម្មជាតិ គ្មានការអប់រំ គ្មានការអភិវឌ្ឍ មនុស្សធ្វើការទំនាក់ទំនងគ្នាដោយប្រើសញ្ញា និងមានការវិវត្តន៍នានាតាមបែបធម្មជាតិដោយគ្មានការអប់រំ គឺរស់ដោយព្រហ្មលិខិតជាអ្នកកំណត់
-ការអប់រំ គឺជាការប្រឆាំងនឹងព្រហ្មលិខិត ហើយមានតែការអប់រំទេ ទើបធ្វើឱ្យអ្នករំដោះភាពក្រីក្រ
ចំណុចទី២៖ គុណគ្រូ
-គ្រូជាអ្នកផ្ទេរចំណេះដឹងដល់និស្សិត ដូច្នេះ មានតែសិស្សទេដែលអាចយកចំណេះដឹងនោះទៅប្រកបរបរចិញ្ចឹមជីវិត និងរកប្រាក់ចំណូលចូលក្នុងក្រុមគ្រួសារ និងអាចស្វែងរកតួនាទី ដូចជា ប្រធានក្រុមហ៊ុន អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ….
-តែគ្រូវិញ គឺនៅតែជាគ្រូបង្រៀនដដែល ព្រោះគ្រូមានកាតាព្វកិច្ចត្រឹមជាអ្នកផ្ទេរចំណេះដឹងដល់អ្នកសិក្សា
ចំណុចទី៣៖ ទិវារំលឹកគុណគ្រូ
-៥ តុលា គឺជាទិវារំលឹកគុណគ្រូ ដែលពិភពលោកធ្វើការប្រារព្ធរួមគ្នាដើម្បីដឹងគុណគ្រូ ដែលមានប្រវត្តិកើតឡើងតាំងពីឆ្នាំ ១៩៦៦ មកម្ល៉េះ
 

ពិធីបិទកម្មវិធី ស្តីពី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា ជូនសាកលវិទ្យាល័យវ៉ាន់ដា នារសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៦

នារសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដាបានរៀបចំកម្មវិធីបិទបបញ្ចប់ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា ជូនសាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ និង ឯកឧត្តមលី វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការធានាគុណភាពអប់រំនៃកម្ពុជា និងជាអនុប្រធានក្រុមមន្រ្តីវាយតម្លៃ តំណាងដ៏ខ្ពង់ខ្ពស់ បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។
ក្រោយការវាយតម្លៃផ្តល់គុណភាពកម្រិតគ្រឹះស្ថានឧត្តមសិក្សា ក្រុមមន្រ្តីវាយតម្លៃបានបង្ហាញនូវរបកគំហើញ អំពី ចំណុចខ្លាំង និងចំណុចល្អ របស់សាកលវិទ្យាល័យ និងបន្តលើកទឹកចិត្តឲ្យសាកលវិទ្យាល័យបន្តរក្សាភាពខ្លាំងនេះដើម្បីគុណភាពអប់រំ។ លើសពីនេះ មន្រ្តីវាយតម្លៃក៏បានផ្តល់អនុសាសន៍ និងសំណូមពរ មួយចំនួនក្នុងគោលបំណងស្ថាបនាបន្ថែម ដើម្បីទទួលបានគុណភាពអប់រំដ៏ជឿទុកចិត្ត។

ពិធីបើកកម្មវិធី ស្តីពី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា ជូនសាកលវិទ្យាល័យវ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដាបានរៀបចំកម្មវិធីទទួលស្វាគមន៍មន្រ្តីវាយតម្លៃនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំកម្រិតគ្រឹះស្ថានឧត្តមសិក្សា ជូនសាកលវិទ្យាល័យវ៉ាន់ដារយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦តទៅ។

លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាង សាកលវិទ្យាល័យ វ៉ាន់ដា និងធនាគារកាណាឌីយ៉ា នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦

នារសៀលថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាល
នៃសាកលវិទ្យាល័យ វ៉ាន់ដា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធាន
ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា បានអញ្ជើញចូលរួមក្នុង «ពិធីចុះហត្ថលេខាលើអនុ
ស្សរណៈនៃការយោគយល់គ្នា» រវាង សាកលវិទ្យាល័យ វ៉ាន់ដា និងធនាគារកាណាឌីយ៉ា ដែលមាន
លោកជំទាវ ហ៊ាង លីណា តំណាងឱ្យសាកលវិទ្យាល័យវ៉ាន់ដា និង Mr. Dominic Mario Notario នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវ បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មិនមែនត្រឹមតែជាពិធីផ្លូវការនៅលើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមិទ្ធផលដ៏ធំមួយនៃចក្ខុវិស័យរួមគ្នា និងជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យ និងរឹងមាំរវាងស្ថាប័នទាំងពីរ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹងរួមគ្នាក្នុងការ៖
• ផ្សព្វផ្សាយអំពីផលិតផល និងសេវាកម្ម
• បង្កើនកិច្ចសហការលើវិស័យអប់រំក្នុងជំនាញគណនេយ្យ និងធនាគារ
• បង្កើនការប្រើប្រាស់សេវាកម្មហរិញ្ញវត្ថុ
ទន្ទឹមនឹងនេះដែរ លោកស្រី ឈាង សោភា នាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ កាណាឌីយ៉ា បានលើកឡើងថា ធនាគារកាណាឌីយ៉ាបង្កើតជាង៣០ឆ្នាំមកហើយ មានសាខាជាង ៧០កន្លែង ៣កន្លែងនៅប្រទេសឡាវ និង ១កន្លែងនៅប្រទេសហុងកុង។ ការអភិវឌ្ឍន៍របស់ធនាគារកាណាឌីយ៉ា ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមចំណែកក្នុងវិស័យអប់រំផងដែរ តាមរយៈការផ្តល់នូវឱកាសការងារជូននិស្សិត និងការចូលរួមក្នុងកម្មវិធីសិក្ខាសាលាចែករំលែកបទពិសោធន៍ការងារជាក់ស្តែងជូនដល់អ្នកសិក្សា។

កិច្ចស្វាគមន៍ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជាចុះពិនិត្យផ្ទៀងផ្ទាត់លើលក្ខណៈសម្បត្តិរបស់សាកលវិទ្យាល័យវ៉ាន់ដា ទាំងកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធី ដែលប្រព្រឹត្តទៅថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្រ្តីវាយតម្លៃនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា បានចុះពិនិត្យផ្ទៀងផ្ទាត់លើលក្ខណៈសម្បត្តិរបស់សាកលវិទ្យាល័យវ៉ាន់ដា ទាំងកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធី តាមការស្នើសុំរបស់សាកលវិទ្យាល័យ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការវាយតម្លៃគុណភាពអប់រំ ទាំងកម្រិតគ្រឹះស្ថានឧត្តមសិក្សា និងកម្រិតកម្មវិធី ដែលពិធីស្វាគមន៍នេះមានការចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ និងបណ្ឌិត ស៊ា អ៊ិត ប្រធានក្រុមការងារចុះត្រួតពិនិត្យ និងជាប្រធាននាយដ្ឋានស្តង់ដានៃគណៈកម្មាធិការធានាគុណភាពអប់រំនៃកម្ពុជា ព្រមទាំងសហការី។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ទទួលស្វាគមន៍ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ក្នុងការដឹកនាំដំណើរទស្សនកិច្ចសិក្សា ស្តីពី “ដំណើរការជួញដូរមូលបត្រនៅកម្ពុជា”

នាព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានទទួលស្វាគមន៍វត្តមានរបស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវក្នុងការដឹកនាំដំណើរទស្សនកិច្ចសិក្សា ស្តីពី “ដំណើរការជួញដូរមូលបត្រនៅកម្ពុជា” ក្នុងគោលបំណងឱ្យគណៈគ្រប់គ្រង និងនិស្សិតបានសិក្សាស្វែងយល់បន្ថែមក្រៅពីកម្មវិធីសិក្សាក្នុងថ្នាក់អំពីការជួញដូរមូលបត្រនៅកម្ពុជា។

លោកជំទាវបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ផ្តល់កិត្តិយសទទួលស្វាគមន៍លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា ក្នុងការដឹកនាំនិស្សិតរបស់សាកលវិទ្យាល័យចំនួន១០០នាក់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅ អាជ្ញាធរសវនកម្មជាតិ។

នារព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមីរ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ផ្តល់កិត្តិយស
ទទួលស្វាគមន៍ លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា ក្នុងការដឹកនាំនិស្សិតរបស់សាកលវិទ្យាល័យចំនួន១០០នាក់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅ អាជ្ញាធរសវនកម្មជាតិ ដើម្បីស្វែងយល់អំពីប្រធានបទ “តួនាទីរបស់អាជ្ញាធរសវនកម្មជាតិ ក្នុងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា”។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកស្រី សាវុធ ដាលី នាយិការប្រតិបត្តិ នៃវិទ្យាស្ថាន គណនេយ្យករជំនាញ និងសវនករកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តលនិស្សិត ស្តីពី សារៈសំខាន់គណនេយ្យក្នុងសេដ្ឋកិច្ច និងទំនាន់ទំនងគណនេយ្យជាមួយសវនកម្ម

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា សហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិស្សិត ស្តីពី សារៈសំខាន់គណនេយ្យក្នុងសេដ្ឋកិច្ច និងទំនាក់ទំនងគណនេយ្យជាមួយសវនកម្ម វាគ្មិនកិត្តិយស លោកជា ធួន នាយករងប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា និងលោកស្រី ស៊ុន គឹមហ៊ីន នាយិការប្រតិបត្តិនៃ Accounting Fii & Associates សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងគណនេយ្យ និងសវនកម្ម ជូនដល់និស្សិតដែលកំពុងសិក្សាឆ្នាំទី៣។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យវ៉ាន់ដា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិតបរិញ្ញាបត្ររ កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យវ៉ាន់ដា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំស្ថាប័នដៃគូ-បណ្តាក្រុមហ៊ុនដៃគូ និងឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងនិស្សិតជ័យលាភីទាំងអស់សរុបចំនួន ៤ ៦១៨នាក់។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ផ្តល់កិត្តិយសទទួលស្វាគមន៍ លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា ក្នុងការដឹកនាំនិស្សិតរបស់សាកលវិទ្យាល័យចំនួន១០០នាក់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅ ទីស្តីការក្រសួងកិច្ចការនារី

នារសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមីរ អដ្ឋស័ក ព.ស.២៥៧០   ត្រូវនឹងថ្ងៃទី ២៨ ខែ

ឧសភា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ផ្តល់កិត្តិយស

ទទួលស្វាគមន៍ លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វ៉ាន់ដា

ក្នុងការដឹកនាំនិស្សិតរបស់សាកលវិទ្យាល័យចំនួន១០០នាក់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅ ទី

ស្តីការក្រសួងកិច្ចការនារីដើម្បីស្វែងយល់អំពីប្រធានបទ “ការផ្លាស់ប្តូរឥរិយាបថសង្គមដើម្បីសមភាព

យេនឌ័រ និងតម្លៃស្រ្តីខ្មែរ”។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ បានអញ្ជើញចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា បានរៀបចំកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់សាកលវិទ្យាល័យវ៉ាន់ដា ទាំងបីទីតាំង (ភ្នំពេញ-សៀមរាប-បាត់ដំបង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ចំនួនជាង ៥០០នាក់។

ទិដ្ឋភាព សង្ក្រាន្ត វ៉ាន់ដា ក្រោមប្រធានបទ “ ទឹកគ្រឿងសាមគ្គី” នាថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ឆ្នាំ២០២៦។

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា បានរៀបចំកម្មវិធីសង្រ្កាន្ត វ៉ាន់ដា ក្រោមប្រធានបទ “ ទឹកគ្រឿងសាមគ្គី”ដែលកម្មវិធីពេលព្រឹករួមមាន៖
១-ការប្រកួតប្រជែង ទឹកគ្រឿង ដែលជាស្នាដៃពិតៗ របស់និស្សិតវ៉ាន់ដា
២-ការលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ
៣-ការទស្សនាភូមិម្ហូបខ្មែរ
៤-ការសំដែងរបាំត្រុដិ
៥-សកម្មភាពសប្បាយៗជាច្រើនផងដែរ

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងចម្រៀង The Vanda's Voice រដូវកាលទី៨ វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

កម្មវិធី The Vanda’s Voice រដូវកាលទី៨ បានបញ្ចប់ជាស្ថាពរ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា និងលោកជំទាវ និងជ្រើសរើសបានបេក្ខភាព ដែលមានទឹកដមសម្លេងពិរោះដាច់គេ និង បានគ្រងជាម្ចាស់ពាន The Vanda’s Voice រដូវកាលទី៨ គឺនិស្សិតជឺន សុភ័ត្រា កំពុងសិក្សាជំនាន់ទី២៥។
សាកលវិទ្យាល័យ សូមចូលរួមអបអរសាទរចំពោះជ័យលាភីដែលបាន ទទួលជោគជ័យក្នុងកម្មវិធីប្រឡងចម្រៀង The Vanda’s Voice រដូវកាលទី៨ ប្រចាំឆ្នាំ ២០២៦ របស់សាកលវិទ្យាល័យវ៉ាន់ដា។

អរអរសាទរ ពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងពិធីដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ UMS របស់សាកលវិទ្យាល័យវ៉ាន់ដា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ UMS របស់សាកលវិទ្យាល័យវ៉ាន់ដា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្នាក់ដឹកនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវ៉ាន់ដា។

កម្មវិធីប្រកួតប្រជែងកញ្ញាឯកពណ៌លឿង Miss Yellow រដូវកាលទី៦ វគ្គផ្តាច់ព្រ័ត្រ

នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ។
ជាលទ្ធផល កម្មវិធីបានជ្រើសរើស កញ្ញាឯកពណ៌លឿង (Miss Yellow) ចំនួន៥នាក់ ដែលមានសម្រស់ស្អាតដាច់គេ និងគ្រងឈុតលឿងស្អាតជាងគេ មានដូចរាយនាមខាងក្រោម៖
១-កញ្ញា រុន ដាវ V07 ជ័យលាភី ម្ចាស់ម្កុដឆ្នាំ២០២៥ រដូវកាលទី៦ ទទួលបានថវិកាចំនួន១,២០០,០០០រៀល
២-កញ្ញា ម៉េងលី ពិសី V11 លំដាប់រងទី១ ទទួលបានថវិកាចំនួន៨០០,០០០រៀល
៣-កញ្ញា សាត សៀវឆាវ V09 លំដាប់រងទី២ ទទួលបានថវិកាចំនួន៤០០,០០០រៀល
៤-កញ្ញា វណ្ណៈ សុវណ្ណខេមរី V19 លំដាប់រងទី៣ ទទួលបានថវិកាចំនួន៣២០,០០០រៀល
៥-កញ្ញា បឿ កញ្ចនា V06 លំដាប់រងទី៤ ទទួលបានថវិកាចំនួន២០០,០០០រៀល
កម្មវិធីក៏បានជ្រើសរើសកញ្ញាឯកដែលមានសមត្ថភាពក្នុងការសំដែង ប្រជាប្រិយភាព ទំនាក់ទំនងល្អ និងវិន័យល្អ ញញឹមស្អាត អប់ស៊ីដៀន ដែលមានរាយនាមដូចខាងក្រោម៖
-កញ្ញា ម៉ុន សុ ករុណា V18 Miss Best Talent 2025
-កញ្ញា រុន ដាវ V07 កញ្ញាឯកប្រជាប្រិយភាព ២០២៥
-កញ្ញា វណ្ណៈ សុវណ្ណខេមរី V19 កញ្ញាឯកញញឹមស្រស់ ២០២៥
-កញ្ញា ម៉ុន សុ ករុណា V18 កញ្ញាឯកទំនាក់ទំនងល្អ និងវិន័យល្អ២០២៥
-កញ្ញា រុន ដាវ V07 កញ្ញាឯកអប់ស៊ីឌៀន ២០២៥
សាកលវិទ្យាល័យ សូមអបអរសាទរចំពោះបេក្ខនារីទាំង៥ រូបចំពោះជ័យលាភី

សិក្ខាសាលាបណ្តុះបណ្តាលនិស្សិត

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិស្សិត អំពី “សុវត្ថិភាពនៃការធ្វើចរាចរណ៍លើផ្លូវសាធារណៈ ” ដែលមានវាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញចំនួន២រូបគឺ វរសេនីយ៍ទោ លី វិសាល និង វរសេនីយ៍ទោ សួន បូរិន ជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ ដើម្បីបញ្រ្ជាបចំណេះដឹងអំពីច្បាប់ចរាចរណ៍ជូនដល់និស្សិត ជាពិសេស ការពារសុវត្ថិភាពនៃការធ្វើដំណើរប្រចាំថ្ងៃ។

ដំណើរទស្សនកិច្ចសិក្សាទៅកាន់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ចំនួន១៣០នាក់ទៅកាន់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ហ៊ាង លីណា

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ហ៊ាង លីណា បានទទួលបណ្ណសរសើរពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមជួយថវិកា និងសម្ភារៈជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលទទួលរងគ្រោះក្នុងអំឡុងពេលសង្រ្គាមឈ្លានពានពីប្រទេសថៃ នាពេលកន្លងមក ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦។

កិច្ចប្រជុំគណៈគ្រប់គ្រង

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា បានរៀបចំកិច្ចប្រជុំគណៈគ្រប់គ្រង ស្តីពី ការរៀបចំស្តង់ដាររបាយការណ៍សម្រាប់ប្រើប្រាស់ក្នុងសាកលវិទ្យាល័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ការពិនិត្យ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងបន្តទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា    និងលោកជំទាវ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចសិក្សា

និស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ដើម្បីស្វែងយល់អំពី ”ខ្សែសង្វាក់ផលិតកម្មនៅរោងចក្រផលិតនំស្រួយលីលី “ ដែលស្ថិតនៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាល

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា បានដឹកនាំប្រតិភូនៃសាកលវិទ្យាល័យវ៉ាន់ដា ដើម្បីនាំយកនូវសម្ភារ និងថវិកាឧបត្ថម្ភរបស់សាកលវិទ្យាល័យវ៉ាន់ដា ផ្តល់ជូនមូលនិធិជួយសិស្សានុសិស្ស ដែលទទួលផលប៉ះពាល់ពីជម្លោះតំបន់ព្រំដែន ថវិកាចំនួន ២០,០០០,០០០រៀល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព “March for Peace”

កម្រងរូបភាពរបស់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា ចំនួន ២០០០នាក់ ចូលរួមព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព “March for Peace” ពីផ្សាររាត្រី ឆ្ពោះទៅ វិមានឯករាជ្យ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បី៖
១-បង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា
២-ជម្រុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
៣-បង្ហាញនូវការដឹងគុណចំពោះវិរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែន ប្តូរជីវិតការពារជាតិ
៤-បង្ហាញពីកំលាំងនៃការរួបរួមជាតិតែមួយ

ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ"

សិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

យុទ្ធនាការដាំដើមកោងកាង

សកម្មភាពអ្នកគ្រប់គ្រង គ្រូបង្រៀន និងនិស្សិត ចូលរួមយុទ្ធនាការដាំដើមកោងកាង នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅសហគមន៍ត្រពាំងសង្កែ ដើម្បីជម្រុញឲ្យនិស្សិតចូលរួមថែរក្សាព្រៃលិចទឹកដែលជាសម្បត្តិធម្មជាតិ។សកម្មភាពនេះដឹកនាំដោយ ក្រុមនិស្សិតវ៉ាន់ដាក្លឹប៧ និងក្រុមយុវជន សសយក នៃសាកលវិទ្យាល័យវ៉ាន់ដា។

ពិធីបើកបវេសនកាល និងតម្រង់ទិសនិស្សិតថ្មីជំនាន់

ពិធីបើកបវេសនកាល និងតម្រង់ទិសនិស្សិតថ្មីជំនាន់២៥ នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ។
កម្មវិធីនេះរៀបចំឡើង ដើម្បីបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតថ្មី ដែលបានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យវ៉ាន់ដា ក្នុងការបន្តការសិក្សាកម្រិតឧត្តមសិក្សា។

ការអប់រំសុខភាព និងអនាម័យនារីនៅសាលាបឋមសិក្សាអ្នកឧកញ្ញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២”

កម្មវិធីចូលរួមសកម្មភាពការសង្គម និងសេវាសហគមន៍ អំពី “ការអប់រំសុខភាព និងអនាម័យនារីនៅសាលាបឋមសិក្សាអ្នកឧកញ្ញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២” សកម្មភាពនេះរៀបចំដោយដេប៉ាតឺម៉ងគណនេយ្យ និងពន្ធ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង បានរៀបចំសិក្ខាសាលា ស្តីពី ការត្រៀមខ្លួនដើម្បីបន្តការសិក្សានៅប្រទេសចិន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង បានរៀបចំសិក្ខាសាលា ស្តីពី ការត្រៀមខ្លួនដើម្បីបន្តការសិក្សានៅប្រទេសចិន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

Scroll to Top