News

News

សិក្ខាសាលាបណ្តុះបណ្តាលនិស្សិត

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលនិស្សិត អំពី “សុវត្ថិភាពនៃការធ្វើចរាចរណ៍លើផ្លូវសាធារណៈ ” ដែលមានវាគ្មិនកិត្តិយសចូលរួមធ្វើបទបង្ហាញចំនួន២រូបគឺ វរសេនីយ៍ទោ លី វិសាល និង វរសេនីយ៍ទោ សួន បូរិន ជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃក្រសួងមហាផ្ទៃ ដើម្បីបញ្រ្ជាបចំណេះដឹងអំពីច្បាប់ចរាចរណ៍ជូនដល់និស្សិត ជាពិសេស ការពារសុវត្ថិភាពនៃការធ្វើដំណើរប្រចាំថ្ងៃ។

ដំណើរទស្សនកិច្ចសិក្សាទៅកាន់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ចំនួន១៣០នាក់ទៅកាន់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពី “តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ហ៊ាង លីណា

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ ហ៊ាង លីណា បានទទួលបណ្ណសរសើរពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមជួយថវិកា និងសម្ភារៈជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលទទួលរងគ្រោះក្នុងអំឡុងពេលសង្រ្គាមឈ្លានពានពីប្រទេសថៃ នាពេលកន្លងមក ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦។

កិច្ចប្រជុំគណៈគ្រប់គ្រង

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យវ៉ាន់ដា បានរៀបចំកិច្ចប្រជុំគណៈគ្រប់គ្រង ស្តីពី ការរៀបចំស្តង់ដាររបាយការណ៍សម្រាប់ប្រើប្រាស់ក្នុងសាកលវិទ្យាល័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ការពិនិត្យ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងបន្តទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា    និងលោកជំទាវ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចសិក្សា

និស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ដើម្បីស្វែងយល់អំពី ”ខ្សែសង្វាក់ផលិតកម្មនៅរោងចក្រផលិតនំស្រួយលីលី “ ដែលស្ថិតនៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាល

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ហ៊ាង លីណា អនុប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវ៉ាន់ដា បានដឹកនាំប្រតិភូនៃសាកលវិទ្យាល័យវ៉ាន់ដា ដើម្បីនាំយកនូវសម្ភារ និងថវិកាឧបត្ថម្ភរបស់សាកលវិទ្យាល័យវ៉ាន់ដា ផ្តល់ជូនមូលនិធិជួយសិស្សានុសិស្ស ដែលទទួលផលប៉ះពាល់ពីជម្លោះតំបន់ព្រំដែន ថវិកាចំនួន ២០,០០០,០០០រៀល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព “March for Peace”

កម្រងរូបភាពរបស់គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យវ៉ាន់ដា ចំនួន ២០០០នាក់ ចូលរួមព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព “March for Peace” ពីផ្សាររាត្រី ឆ្ពោះទៅ វិមានឯករាជ្យ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បី៖
១-បង្ហាញស្មារតីស្រលាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា
២-ជម្រុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
៣-បង្ហាញនូវការដឹងគុណចំពោះវិរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែន ប្តូរជីវិតការពារជាតិ
៤-បង្ហាញពីកំលាំងនៃការរួបរួមជាតិតែមួយ

ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ"

សិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

យុទ្ធនាការដាំដើមកោងកាង

សកម្មភាពអ្នកគ្រប់គ្រង គ្រូបង្រៀន និងនិស្សិត ចូលរួមយុទ្ធនាការដាំដើមកោងកាង នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅសហគមន៍ត្រពាំងសង្កែ ដើម្បីជម្រុញឲ្យនិស្សិតចូលរួមថែរក្សាព្រៃលិចទឹកដែលជាសម្បត្តិធម្មជាតិ។សកម្មភាពនេះដឹកនាំដោយ ក្រុមនិស្សិតវ៉ាន់ដាក្លឹប៧ និងក្រុមយុវជន សសយក នៃសាកលវិទ្យាល័យវ៉ាន់ដា។

ពិធីបើកបវេសនកាល និងតម្រង់ទិសនិស្សិតថ្មីជំនាន់

ពិធីបើកបវេសនកាល និងតម្រង់ទិសនិស្សិតថ្មីជំនាន់២៥ នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវ៉ាន់ដា និងលោកជំទាវ។
កម្មវិធីនេះរៀបចំឡើង ដើម្បីបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនិស្សិតថ្មី ដែលបានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យវ៉ាន់ដា ក្នុងការបន្តការសិក្សាកម្រិតឧត្តមសិក្សា។

ការអប់រំសុខភាព និងអនាម័យនារីនៅសាលាបឋមសិក្សាអ្នកឧកញ្ញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២”

កម្មវិធីចូលរួមសកម្មភាពការសង្គម និងសេវាសហគមន៍ អំពី “ការអប់រំសុខភាព និងអនាម័យនារីនៅសាលាបឋមសិក្សាអ្នកឧកញ្ញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២” សកម្មភាពនេះរៀបចំដោយដេប៉ាតឺម៉ងគណនេយ្យ និងពន្ធ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង បានរៀបចំសិក្ខាសាលា ស្តីពី ការត្រៀមខ្លួនដើម្បីបន្តការសិក្សានៅប្រទេសចិន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង

សាកលវិទ្យាល័យវ៉ាន់ដា បានសហការជាមួយវិទ្យាស្ថាន ជឹងហឹង បានរៀបចំសិក្ខាសាលា ស្តីពី ការត្រៀមខ្លួនដើម្បីបន្តការសិក្សានៅប្រទេសចិន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

Scroll to Top