SERVICES AND BENEFITS OF USING THE LIBRARY

INFORMATION FOR RESEARCH AT THE INSTITUTE’S LIBRARY VANDA

បណ្ណាល័យជាអ្វី ?


បណ្ណាល័យ មិនមែនគ្រាន់តែជាកន្លែងតម្កល់ សៀវភៅ និងឯកសារជាច្រើនប្រភេទប៉ុណ្ណោះទេ។
ប៉ុន្តែវាជាឃ្លាំងចំនេះមិនមានដែនកំណត់ ដែលអនុញ្ញាតឲ្យនិស្សិត សាស្រ្តាចារ្យ និងអ្នកសិក្សាស្រាវជ្រាវ
អាចចូលមកសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យនេះ ដូចខ្លួនបានស្តាប់អ្នកប្រាជ្ញកំពុងនិយាយប្រាប់យើងអញ្ចឹង។  បណ្ណាល័យ ជាកន្លែងតម្កល់ព័ត៌មានច្រើនប្រភេទ ដែលអាចអាននិងស្រាវជ្រាវបានគ្រប់ពេលវេលា។

លក្ខខណ្ឌនៃការខ្ចីសៀវភៅពីបណ្ណាល័យ


=> ត្រូវមានកាតនិសិ្សតដែលនៅមាន សុពលភាព។

=> បានចុះឈ្មោះក្នុងបញ្ជីខ្ចីសៀវភៅ ។

=> បានសងសៀវភៅដែលខ្ចីពីមុនរួចរាល់អស់ ។

=> ការខ្ចីមានរយៈពេលកំណត់ ។

=> ការខ្ចីសៀវភៅត្រូវកក់ប្រាក់ ទៅតាមតម្លៃនៃសៀវភៅនិងមានចេញវិក័យបត្រ ជូនទៅឲ្យអ្នកខ្ចី។
=> ពេលយកសៀវភៅមកសងវិញតាមកាលកំណត់ប្រាក់ដែលបានកក់នឹងត្រូវប្រគល់ជូនវិញគ្រប់ចំនួន។

=>ក្នុងករណីខ្ចីសៀវភៅផុតកំណត់នៃថ្ងៃសង ត្រូវពិន័យជាទឹកប្រាក់មួយថ្ងៃ 500 រៀល សម្រាប់សៀវភៅមួយ ក្បាល។
=> ក្នុងករណីបាត់វិក័យបត្រ ត្រូវពិន័យជាទឹកប្រាក់ចំនួន 2000 រៀល។

-ក្នុងករណីសៀវភៅដែលបានខ្ចីមានការខូចខាត ត្រូវសងទៅតាមទ្រង់ទ្រាយដែលខូច។


តើហេតុអ្វីត្រូវចូលបណ្ណាល័យ?


Yoអ្នកអាចចូលបណ្ណាល័យដើម្បីអានសៀវភៅ ស្វែងរក ឯកសារ ស្រាវជ្រាវ ពិភាក្សាអំពីលំហាត់ជាក្រុម
ខ្ចីសៀវភៅពីបណ្ណាល័យសម្រាប់ប្រើក្នុងការសិក្សា និងសេវាកម្មបណ្ណាល័យផ្សេងៗទៀត។ ក្រៅពី នោះអ្នកអាច ប្រើប្រាស់កំព្យូទ័រ ដោយភ្ជាប់នឹងអ៊ីនធឺណែតរួចជាស្រេច ហើយនិស្សិតក៏អាចប្រើ អ៊ីនធឺណែតលើកុំព្យូទ័រ ផ្ទាល់ខ្លួន ឬ លើទូរស័ព្ទដៃបាន។

តើបណ្ណាល័យ វ៉ាន់ដាគណនេយ្យមានអ្វីខ្លះ?


=> មានបន្ទប់ធំទូលាយ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់។

 

=> មានសៀវភៅ និងអត្ថបទស្រាវជ្រាវផ្សេងៗ សរុបចំនួនជិត ២០០០០ ក្បាល។

 

=> មានបន្ទប់សោតទស្សន៍សម្រាប់ស្តាប់ភាសាអង់គ្លេស និងទស្សនា។

 

=> មានកុំព្យូទ័រសម្រាប់ឲ្យនិស្សិតប្រើប្រាស់ ដោយភ្ជាប់ អ៊ីនធឺណែតជាស្រេច។

 

=> មានសម្រាប់ឲ្យនិស្សិតប្រើអ៊ីនធឺណែតលើកុំព្យូទ័រ ផ្ទាល់ខ្លួន ឬ លើទូរស័ព្ទដៃបាន។

 

=> មានកម្មវិធីសម្រាប់ស្វែងរកសៀវភៅតាមកុំព្យូទ័រ កាតាឡុក។

 

=> មានតុសម្រាប់ឲ្យនិស្សិតអានសៀវភៅច្រើន និងមានសាឡុងសម្រាប់និស្សិតសម្រាក។

 

=> មានម៉ាស៊ីនស្កេន ថតចម្លង និងព្រីនឯកសារជូននិស្សិត។

 

=> មានកន្លែងលក់នំ និងភេសជ្ជះ ដែលមានទីតាំងនៅជិត បណ្ណាល័យ។

តើបណ្ណាល័យមានទីតាំងនៅឯណា និងអាចចូលបាននៅពេលណា?


បណ្ណាល័យមានទីតាំងស្ថិតនៅ អគារ E អគារ G ចាស់ និងអគារ Gថ្មី នៃវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ។
បើកដំណើរការទៅតាមពេលវេលា ដូចខាងក្រោមៈ

The library is located next to the old building E and G and the new building G in Vanda Institute. It is opened and closed by the following time:
=>ច័ន្ទ- សៅរ៍

– ពេលព្រឹក        7.00AM  – 11.30AM
– ពេលរសៀល  1.00PM  –   8.30PM
=>អាទិត្យ

– ពេលព្រឹក     ​  8.00AM  – 11.30AM
– ពេលសៀល   1.00PM  –   5.00PM

បទបញ្ជាសំរាប់អ្នកប្រើប្រាស់បណ្ណាល័យ


និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ មានសិទ្ធចូលអានសៀវភៅក្នុងបណ្ណាល័យតាមសេចក្តីត្រូវការ
ដោយត្រូវ គោរពតាមវិន័យ និងគោលការណ៍របស់បណ្ណាល័យដូចតទៅ៖
១. មិនត្រូវ ជជែកគ្នាលឺខ្លាំងៗ ឬបង្ហាញអត្តចរិកច្រងេងច្រងាង ឬបង្ករជាបាតុភាព ដែលនាំអោយ
រំខានដល់អ្នកដែលកំពុងប្រើប្រាស់ដទៃទៀត ក៏ដូចជានិស្សិតដែលរៀននៅថ្នាក់ជិតខាង ។
២. ត្រូវបិទទូរស័ព្ទ ឬបិទសំលេងទូរស័ព្ទ ដើម្បីកុំអោយរំខានដល់អ្នកប្រើប្រាស់ ដូចមានចែង ក្នុង ចំណុចទី១
៣. មិនត្រូវយកអាហារគ្រប់ប្រភេទទៅញ៉ាំ នៅក្នុងបន្ទប់បណ្ណាល័យ ដែលនាំអោយរំខាន
ដល់អ្នកដទៃ ដូចមានខែងក្នុងចំណុចទី១ ។
៤. ត្រូវយកសៀវភៅ ដែលបានអានរួចហើយទៅដាក់នៅកន្លែងដើមវិញ ។
៥. ត្រូវអនុញ្ញាតអោយបណ្ណារក្សឆែកឆេរកាបូប ឬកាតាបដាក់សៀវភៅនៅពេលបណ្ណារក្សទាមទារ។
៦. ត្រូវបង្ហាញ ID កាតរបស់ខ្លួនដល់បណ្ណារក្ស នៅពេលចូលអានសៀវភៅ
ឬនៅពេល បណ្ណារក្សទាមទារអោយបង្ហាញ នោះ ។
៧. ត្រូវតែប្រុងប្រយ័ត្ន និងការពារអោយបានចំពោះសៀវភៅ ឬឧបករណ៍ នៅក្នុងបណ្ណាល័យ ដើម្បី កុំអោយមានការខូចខាត ។
៨. មិនត្រូវទុករបស់មានតំលៃនៅក្នុងបណ្ណាល័យដោយគ្មានការយាមកាម ។ ​វិទ្យាស្ថានមិនទទួល​ខុសត្រូវចំពោះការបាត់បង់ឡើយ ។
អ្នកប្រើប្រាស់ទាំងអស់បានយល់ព្រមលើគោលការណ៍ខាងលើ មុននឹងប្រើប្រាស់បណ្ណាល័យនេះ ។ បើអ្នកប្រើប្រាស់ទាំងឡាយ
ពុំបានគោរពតាមចំនុចណាមួយនៃគោលការណ៍ខាងលើ បណ្ណារក្សមានសិទ្ធមិន អនុញ្ញាតអោយនិស្សិតបន្ត ការប្រើប្រាស់បណា្ណល័យ ។

បទបញ្ជាអ្នកប្រើប្រាស់ Internet


១.និស្សិតអាចប្រើប្រាស់អ៊ិនធឺណែតក្នុងគោលបំណងធ្វើការស្រាវជ្រាវរកឯកសារសំរាប់ការសិក្សារបស់ខ្លួន ។
២.និស្សិតម្នាក់អាចប្រើប្រាស់អ៊ិនធឺណែតបានត្រឹម  រយៈពេល១ម៉ោងនិង៣០នាទីតែប៉ុណ្ណោះ
ដែលមានតំលៃ១០០០រៀល ។ ករណីកុំព្យូទ័រទំនេរនិស្សិតអាចបន្តការប្រើប្រាស់តាមសេចក្តីត្រូវការ ។
៣.ត្រូវបិទទូរស័ព្ទ ឫ បិទសំលេងទូរស័ព្ទ ដើម្បីកុំអោយរំខានដល់អ្នកដទៃទៀត ។
៤.ត្រូវបង្ហាញID កាត របស់ខ្លួន ដល់អ្នកទទួលខុសត្រូវបន្ទប់កុំព្យូទ័រនោះ ។
មានតែនិស្សិតកំពុង សិក្សា ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់អនុបណ្ឌិត
ទើបមានសិទ្ធប្រើប្រាស់ អ៊ិនធឺណែត ។ សិស្សសិក្សាវគ្គខ្លីពុំត្រូវបានអនុញ្ញាតិ្តឡើយ ។
៥.មិនត្រូវយកអាហារគ្រប់ប្រភេទទៅញ៉ាំ នៅក្នុងបន្ទប់កុំព្យូទ័រ ។
៦.ហាមជាដាច់ខាតរាល់ការ មើលរូបអាសអាភាស លើWebsite ឫ Download រូបអាសអាភាស ។
និស្សិត នឹង ត្រូវបណ្តេញចេញ ឫ មិនអនុញ្ញាត្តិអោយចូលប្រើប្រាស់ អ៊ិនធឺណែតរហូត ក្នុងករណីចាំបាច់ ។
៧.ហាមប្រើប្រាស់ អ៊ិនធែណែត ដើម្បី chat ជាមួយមិត្តភក្រ្ត ។

WEB SITE មានប្រយោជន៏
List of Search Engines:
www.baidu.com (Chinese, Japanese) www.bing.com ww.blekko.com www.google.com www.sogou.com (Chinese)

www.soso.com (Chinese) www.volunia.com www.yahoo.com www.yandex.com www.yebol.com www.yodao.com (Chinese)

Accounting Standard Setting Bodies:

1- International:

-The International Accounting Standards Board issues IFRS
-The International Federation of Accountants (with its International Public Sector Accounting Standards Board – IPSASB)issues IPSAS for Government/Public entities accounting

2-United States:
–Financial Accounting Standards Board (FASB)
–Governmental Accounting Standards Board (GASB)
–Federal Accounting Standards Advisory Board (FASAB)

3-United Kingdom and Ireland:
–Accounting Standards Board