Project Description

ការ ​រៀន​ឲ្យ​បាន​ពូ​កែ​ជា​បំ​ណង​ ប្រាថ្នា​របស់​អ្នក​សិក្សា​គ្រ​ប់​ រូប ​ប៉ុន្តែ​​មិ​ន​មែន​មនុស្ស​គ្រប់​រូប ​សុទ្ឋ​តែស​ម្រេ​ច​បាន​តាម​បំ​ណង​របស់​ខ្លួន​នោះ​ទេ​ ប្រ​សិន​​​ជា​ពួក​គេ​មិ​ន​មាន​វិធី​សាស្រ្ត​ និង​ការ​តាំង​ចិត្ត​ឲ្យ​បាន​ច្បាស់​លាស់​ទេ​នោះ។​ជា ​កូន​កំ​ព្រា​ ឪពុក ​និង​រស់​នៅជា​មួយ​ម្តាយ​ នៅស​ង្កាត់​ផ្សារ​កណ្តាល​ទី១​ខ័ណ្ឌ​ដូន​ពេញ ​កញ្ញា​កែវ​ ច័ន្ទ​ដា​នី​អតីតៈ​និស្សិត​ឆ្នើម​បរិញ្ញា​បត្រ​ផ្នែក​គណ​នេយ្យ ​និង​បាន​បញ្ច​ប់​​ថ្នាក់​អនុប​ណ្ឌិត​ផ្នែក​សវ​នកម្ម​ នៃ​វិទ្យា​ស្ថាន​វ៉ាន់​ដា​គណ​នេយ្យ​បាន​ធ្វើ​ការ​ចែ​​ក​រំ​លែក​ពី​ភាព​ជោគ​ ជ័យ ​ក្នុង​ការ​សិក្សា​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៤​ មិនា​កន្ល​​​ង​មក​ថា ​កំទ្បុង​ពេល​សិក្សា​នៅ​វិទ្យា​ស្ថាន​វ៉ាន់​ដា ​កញ្ញា​តែង​តែទ​ទួល​បាន​និទ្ទេស​A​ជា​ប្រចាំ ​ដោយ​សារ​ការ​ពេញចិ​ត្ត​នឹង​ជំ​នាញដែ​ល​ខ្លួន​បាន​ជ្រើស​រើស ​និង​ដោយ​សា​​រ​បរិ​ស្ថាន​សិក្សា​នៅ​វិ​ទ្យា​ស្ថាន​នេះ​ល្អ​ ព្រោះ​គ្រូ​នៅ​ទី​នេះ​មាន​បទ​ពិ​សោ​ធ​ន៍​ច្រើន​ ពូកែ​ពន្យល់ ​មាន​គរុ​កោ​ស​ល្យ​ក្នុងកា​រប​ង្រៀន​ និង​ចែក​រំ​លែក​ចំ​ណេះដឹ​ង​ដល់​និស្សិត​។​ កញ្ញា​បាន​បន្ត​ថា ​“​កាល​សិក្សា​នៅក​ម្រិត​បឋម​ភូមិ ​រហូតដ​ល់​មធ្យម​សិក្សា​ទុតិ​​យ​ភូមិ ​ខ្ញុំ​រៀន​បាន​ចំ​ណាត់​ថ្នាក់​មធ្យម​ប៉ុ​ណ្ណោះ​ ប៉ុន្តែ​ពេល​​ចូល​រៀន​នៅ​មហា​វិទ្យា​ល័យ​ធ្វើ​ឲ្យ​ខ្ញុំ​ពូ​កែ​គ្រ​ប់​មុខ​ វិជ្ជា​”​។ ​កញ្ញា​បន្ត​ថា“​ដើម្បី​សិក្សា​ឲ្យ​បាន​ពូកែ​ត្រូវ​ស្តាប់​គ្រូ​ពន្យល់​ ឧស្សា​ហ៍ក​ត់​ត្រា​ទុក ​ពេល​ឆ្ងល់​សួរ​គ្រូ​ភ្លាមៗ ​ឧស្សា​ហ៍រំ​លឹក​មេរៀន ​កត្តាជំ​រុញនិ​ងលើ​ក​ទឹក​ចិត្ត​ពី​គ្រួ​សារ ​និង​ពេល​ធ្វើ​ដំ​ណើរ​ឃើញ​អ្នក​សុំ​ទាន​លំ​បាក​ អ្ន​ក​ក្រី​ក្រ​លំ​បាក​ក៏​មិន​ចង់​លំ​បាក​ដូច​គេ”​។​ផ្ន​ត់​គំនិត​ប្រ​ជា​ពល ​រដ្ឋ​ខ្មែរ​តែង​គិត​ថា ​កូន​ខ្លួ​ន​រៀន​ពូ​កែ​ដោយ​សារ​ពូជ​ពួក​គេ ​តែពេ​ល​កូន​រៀន​មិន​ពូកែ ​ពួក​គេ​តែង​បន្ទោស​គ្រូ ​ទាក់​ទង​នឹង​ការ​លើក​ទ្បើង​នេះ​​ កញ្ញា​ដា​នី ​បាន​យល់ស្រប​ ដោយ​បាន​លើក​ទ្បើ​ង​ថា ​ការ​ដែល​ក​ញ្ញា​រៀន​ពូ​កែ​អាច​ដោយ​សារ​ហ្សែន​ពី​ឪពុក​ម្តាយ​មួយ​ផ្នែក ​និង​ការ​ខិ​ត​ខំ​ប្រឹង​ប្រែ​ង​សិ​ក្សា​រៀន​សូត្រ​ ដោយ​ខ្លួន​ឯង​មួយ​ផ្នែក​ផង​ដែរ​ ពិ​សេស​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួ​សារ​មាន​សារៈ​សំ​ខា​​ន់​ណាស់ ​ព្រោះ​បើ​ក្នុ​ង​គ្រួ​សារ​មាន​ហឹង្សា​ ក៏​កូនរ​បស់​ពួក​គាត់​សិក្សា​មិន​បាន​ ពូកែ​ដែរ​។​កញ្ញា​យល់​ថា យើ​ង​អាច​សិក្សា​បាន​ពី​ច្រើ​នម​ជ្ឈ​ដ្ឋាន​ ដូច​ជា​សិ​ក្សា​ពី​មនុស្ស​ ជុំវិញ​ខ្លួន ​ដូច​ជា​រៀន​ពី​មិត្ត​ភ័ក្ត ​សាស្រ្តា​ចារ្យ​ ពី​អ្នក​រួម​ការ​ងារ​ជា​មួយ ​និង​អាច​រៀន​ពី​ឪពុក​ម្តាយ ​និង​តាម​រយៈ​ការ​ស្រា​វ​ជ្រាវ​តាម​ប្រ​ព័ន្ឋ​អ៊ីន​ធើ​ណេត ​និង​តាម ​​​រយៈ​ការ​អាន​សៀវ​ភៅ។​ នៅ​ពេល​សួរ​ថា ​ហេតុអី​បាន​ជា​កញ្ញា​រូប​នេះ ​ជ្រើស​រើស​សិក្សា​លើ​ជំនាញ​គណ​នេយ្យ?​ កែ​វ ​ច័ន្ទ​ដានី​បាន​ប្រា​ប់​ថា ​ជំ​នាញ​គណ​នេយ្យ​ងាយ​ស្រួល​រក​ការ​ងារ​ធ្វើ ​ហើយ​ទី​បំ​ផុ​ត​កញ្ញា​បាន​ទទួល​ការ​ងារ​មួយ​យ៉ា​ង​សម​រម្យ ​គឺ​ជា​គណ​នេយ្យ​ករ​នៅ​អង្គ​ការ​ដែ​ន​ដី​មនុស្ស​ហូ​ទ្បង់​ប្រ​ចាំក​ម្ពុជា ​(​ T​B​H​-​ N​L​)​ដោយ​ទទួល​បាន​ប្រាក់​ខែ​ចន្លោះ​ពី​៤០​០​ទៅ​៥​០០​ដុ​ល្លារ​ក្នុង​មួយ​ ខែ ​ដែល​អាច​ផ្គ​ត់​ផ្គ​ង់​ជីវ​ភាព​បាន។​ ជា​កូន​ពៅ​ក្នុង​ចំ​ណោម​បង​ប្អូន​ពីរ​ នាក់ ​សុទ្ឋ​តែ​ស្រី ​កញ្ញា​ដា​នី​មាន​ម្តាយ​ជា​​បុគ្គ​លិក​បំរើ​ការ​ងារ​នៅ​ស​ភា​ពាណិជ្ជ​កម្ម​ កម្ពុជា​ ដែល​កញ្ញា​តែង​តែចា​ត់​ទុក​ម្តាយ​​របស់​ខ្លួន​ជា​គំរូ​នៅ​ក្នុ​ង​ចិត្ត ​ព្រោះ​គាត់​ជា​ម្តាយ​ដ៏​ល្អ ​ដែល​បាន​ដើរ​តួជា​ឪពុក​ផង​ និង​ជាម្​តាយ​ផង​នៅ​ក្នុង​ក្រុម​គ្រួសា​រ។​ ប៉ុន្តែ​ទោះ​ជា​ដានី ​បាន​ទទួល​បាន​ការ​ងារ​មាន​ប្រាក់​ខែ​សម​រម្យ ​និង​បាន​បញ្ចប់​ការ​សិក្សា​​ដោយ​ជោគ​ជ័យ​ក្តី ​ក៏​យុ​វតី​រូ​ប​នេះ​មិន​ទាន់​ពេញ​ចិត្ត​នូវ​អ្វី ដែ​ល​ខ្លួន​មាន​សព្វថ្ងៃ​នេះ​ទេ ​ព្រោះ​កញ្ញា​មាន​បំណង​ប្រា​ថ្នា​បើក​ជំនួញ​ដោ​យ​ខ្លួន​ឯង​ ជា​ជាង​ធ្វើ​ការ​ងារ​ឲ្យ​​គេ​ ហើយ​កញ្ញា​យល់​ថា ​ការ​អប់​រំ​មាន​សារៈ​សំ​ខាន់​ណាស់​ ព្រោះ​វា​អាច​ផ្លាស់​ប្តូរ​ចិត្ត​គំ​​និ​ត​រប​ស់​មនុស្ស​ និង​អាច​អភិ​វឌ្ឈន៍​ខ្លួ​ន​ឯង ​និង​ចូលរួ​ម​អភិ​វឌ្ឈន៍ស​ង្គម​ជាតិ​បាន​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​កញ្ញា​យល់​ថា ​សង្គ​ម​កម្ពុជា​សព្វ​ថ្ងៃ​នេះ​នៅ​ខ្វះ​ធន​ធាន​មនុ​ស្ស​នៅ​ទ្បើ​យ​ ព្រោះ​មាន​អ្នក​ខ្លះ​មាន​ការ​ចេះ​ដឹង​ តែ​មិន​បាន​ប្រើ​ប្រា​ស់​ចំ​ណេះ​ដឹ​ង​របស់​ពួក​គេ​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ​ នោះ​ទេ។​ កញ្ញា​ដានី​បាន​កំ​ណត់​គោល​ដៅ​រប​ស់​ ខ្លួ​ន​ថា ​“​ខ្ញុំ​គិ​ត​ថា​នឹង​អាច​ចាប់​ផ្តើម​មុខ​​ជំ​នួញបើ​ក​ហាង​កា​ហ្វេបែ​ប​យុវ​ វ័យ​ នៅ​រយៈ​ពេល​១០​ឆ្នាំ​ទៀត​ដោយ​ខ្លួន​ឯង​។​