Project Description
ការ រៀនឲ្យបានពូកែជាបំណង ប្រាថ្នារបស់អ្នកសិក្សាគ្រប់ រូប ប៉ុន្តែមិនមែនមនុស្សគ្រប់រូប សុទ្ឋតែសម្រេចបានតាមបំណងរបស់ខ្លួននោះទេ ប្រសិនជាពួកគេមិនមានវិធីសាស្រ្ត និងការតាំងចិត្តឲ្យបានច្បាស់លាស់ទេនោះ។ជា កូនកំព្រា ឪពុក និងរស់នៅជាមួយម្តាយ នៅសង្កាត់ផ្សារកណ្តាលទី១ខ័ណ្ឌដូនពេញ កញ្ញាកែវ ច័ន្ទដានីអតីតៈនិស្សិតឆ្នើមបរិញ្ញាបត្រផ្នែកគណនេយ្យ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសវនកម្ម នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យបានធ្វើការចែករំលែកពីភាពជោគ ជ័យ ក្នុងការសិក្សារបស់ខ្លួនកាលពីថ្ងៃទី៤ មិនាកន្លងមកថា កំទ្បុងពេលសិក្សានៅវិទ្យាស្ថានវ៉ាន់ដា កញ្ញាតែងតែទទួលបាននិទ្ទេសAជាប្រចាំ ដោយសារការពេញចិត្តនឹងជំនាញដែលខ្លួនបានជ្រើសរើស និងដោយសារបរិស្ថានសិក្សានៅវិទ្យាស្ថាននេះល្អ ព្រោះគ្រូនៅទីនេះមានបទពិសោធន៍ច្រើន ពូកែពន្យល់ មានគរុកោសល្យក្នុងការបង្រៀន និងចែករំលែកចំណេះដឹងដល់និស្សិត។ កញ្ញាបានបន្តថា “កាលសិក្សានៅកម្រិតបឋមភូមិ រហូតដល់មធ្យមសិក្សាទុតិយភូមិ ខ្ញុំរៀនបានចំណាត់ថ្នាក់មធ្យមប៉ុណ្ណោះ ប៉ុន្តែពេលចូលរៀននៅមហាវិទ្យាល័យធ្វើឲ្យខ្ញុំពូកែគ្រប់មុខ វិជ្ជា”។ កញ្ញាបន្តថា“ដើម្បីសិក្សាឲ្យបានពូកែត្រូវស្តាប់គ្រូពន្យល់ ឧស្សាហ៍កត់ត្រាទុក ពេលឆ្ងល់សួរគ្រូភ្លាមៗ ឧស្សាហ៍រំលឹកមេរៀន កត្តាជំរុញនិងលើកទឹកចិត្តពីគ្រួសារ និងពេលធ្វើដំណើរឃើញអ្នកសុំទានលំបាក អ្នកក្រីក្រលំបាកក៏មិនចង់លំបាកដូចគេ”។ផ្នត់គំនិតប្រជាពល រដ្ឋខ្មែរតែងគិតថា កូនខ្លួនរៀនពូកែដោយសារពូជពួកគេ តែពេលកូនរៀនមិនពូកែ ពួកគេតែងបន្ទោសគ្រូ ទាក់ទងនឹងការលើកទ្បើងនេះ កញ្ញាដានី បានយល់ស្រប ដោយបានលើកទ្បើងថា ការដែលកញ្ញារៀនពូកែអាចដោយសារហ្សែនពីឪពុកម្តាយមួយផ្នែក និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដោយខ្លួនឯងមួយផ្នែកផងដែរ ពិសេសការលើកទឹកចិត្តពីគ្រួសារមានសារៈសំខាន់ណាស់ ព្រោះបើក្នុងគ្រួសារមានហឹង្សា ក៏កូនរបស់ពួកគាត់សិក្សាមិនបាន ពូកែដែរ។កញ្ញាយល់ថា យើងអាចសិក្សាបានពីច្រើនមជ្ឈដ្ឋាន ដូចជាសិក្សាពីមនុស្ស ជុំវិញខ្លួន ដូចជារៀនពីមិត្តភ័ក្ត សាស្រ្តាចារ្យ ពីអ្នករួមការងារជាមួយ និងអាចរៀនពីឪពុកម្តាយ និងតាមរយៈការស្រាវជ្រាវតាមប្រព័ន្ឋអ៊ីនធើណេត និងតាម រយៈការអានសៀវភៅ។ នៅពេលសួរថា ហេតុអីបានជាកញ្ញារូបនេះ ជ្រើសរើសសិក្សាលើជំនាញគណនេយ្យ? កែវ ច័ន្ទដានីបានប្រាប់ថា ជំនាញគណនេយ្យងាយស្រួលរកការងារធ្វើ ហើយទីបំផុតកញ្ញាបានទទួលការងារមួយយ៉ាងសមរម្យ គឺជាគណនេយ្យករនៅអង្គការដែនដីមនុស្សហូទ្បង់ប្រចាំកម្ពុជា ( TBH- NL)ដោយទទួលបានប្រាក់ខែចន្លោះពី៤០០ទៅ៥០០ដុល្លារក្នុងមួយ ខែ ដែលអាចផ្គត់ផ្គង់ជីវភាពបាន។ ជាកូនពៅក្នុងចំណោមបងប្អូនពីរ នាក់ សុទ្ឋតែស្រី កញ្ញាដានីមានម្តាយជាបុគ្គលិកបំរើការងារនៅសភាពាណិជ្ជកម្ម កម្ពុជា ដែលកញ្ញាតែងតែចាត់ទុកម្តាយរបស់ខ្លួនជាគំរូនៅក្នុងចិត្ត ព្រោះគាត់ជាម្តាយដ៏ល្អ ដែលបានដើរតួជាឪពុកផង និងជាម្តាយផងនៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែទោះជាដានី បានទទួលបានការងារមានប្រាក់ខែសមរម្យ និងបានបញ្ចប់ការសិក្សាដោយជោគជ័យក្តី ក៏យុវតីរូបនេះមិនទាន់ពេញចិត្តនូវអ្វី ដែលខ្លួនមានសព្វថ្ងៃនេះទេ ព្រោះកញ្ញាមានបំណងប្រាថ្នាបើកជំនួញដោយខ្លួនឯង ជាជាងធ្វើការងារឲ្យគេ ហើយកញ្ញាយល់ថា ការអប់រំមានសារៈសំខាន់ណាស់ ព្រោះវាអាចផ្លាស់ប្តូរចិត្តគំនិតរបស់មនុស្ស និងអាចអភិវឌ្ឈន៍ខ្លួនឯង និងចូលរួមអភិវឌ្ឈន៍សង្គមជាតិបាន ប៉ុន្តែទោះជាយ៉ាងណាកញ្ញាយល់ថា សង្គមកម្ពុជាសព្វថ្ងៃនេះនៅខ្វះធនធានមនុស្សនៅទ្បើយ ព្រោះមានអ្នកខ្លះមានការចេះដឹង តែមិនបានប្រើប្រាស់ចំណេះដឹងរបស់ពួកគេក្នុងផ្លូវត្រឹមត្រូវ នោះទេ។ កញ្ញាដានីបានកំណត់គោលដៅរបស់ ខ្លួនថា “ខ្ញុំគិតថានឹងអាចចាប់ផ្តើមមុខជំនួញបើកហាងកាហ្វេបែបយុវ វ័យ នៅរយៈពេល១០ឆ្នាំទៀតដោយខ្លួនឯង។