Project Description

លោក​ហោ សុ​ខ​សាន​មិន​ដែល​គិត​ថា ​ខ្លួន​មាន​ឳ​កាស​បាន​ស្គាល់​មហា​វិ​ទ្យាល័​យ​ទ្បើយ​បន្ទាប់​ពី​លោក​បាន​ប្រ​លង​ជាប់​សញ្ញា​បត្រ​មធ្យម​សិ​ក្សា​ទុ​តិយ​ភូមិ ​ប៉ុ​ន្តែ​ក្រោយ​ពេល​បាន​ទទួល​អា​ហា​រូប​ករណ៍​សម្តេច​តេ​ជោ ​យុវ​ជន​រូប​នេះ​បា​ន​ផ្លាស់​ប្តូរ​ការ​គិត​ ហើយ​ជី​វិត​របស់​ខ្លួន​ក៏​បាន​ផ្លាស់​ប្តូ​រ​។មាន​ទី​កំ​ណើត​នៅ​ភូមិ​ទី​១​ ឃុំ​រកា​ខ្នុរ ​ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​ត្បូង​ឃ្មុំ​លោក​ហោ ​សុខ​សាន​​បាន​ឈាន​ជើង​ចេញ​ពី​ផ្ទះ​ មក​កាន់​រាជ​ធានី​ជា​លើក​តំ​បូង​នៅ​ឆ្នាំ​២០​១០​ ដើ​ម្បី​បន្ត​ការ​សិក្សា​ជំ​​នាញ​គណ​នេយ្យ​ នៅ​វិ​ទ្យា​ស្ថា​ន​វ៉ាន់​ដា​គណ​នេយ្យ​តាម​រយៈ​អា​ហា​រូប​ករណ៍​រប​ស់​សម្តេ​ច ​តេ​ជោ​ហ៊ុន​ សែន​ដែល​បាន​ផ្តល់​ជូន​លោក​តាម​រយៈ​លោ​ក​ជួន ​ជីវ័ន្ត​ នាយ​រង​ខុទ្ទ​កា​ល័យ​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន ​សែន​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។​ នៅ​ឆ្នាំ​សិ​ក្សា​២០​១០​ ២០​១១​លោក​ហោ សុ​ខ​សាន​ទទួល​បាន​ឳកាស​សិក្សា​នៅ​មហា​វិទ្យា​ល័យ​ជា​លើក​​តំ​បូង ​និង​មាន​ឳ​កាស​ក្រេប​ជ​ញ្ជ​ក់​ចំ​ណេះ​ដឹង​ពី​គ្រូ​​ប្រ​​ក​ប​ដោយ​ទេព​កោ​ សល្យ ​និង​មាន​គ​រុ​កោ​សល្យ​នៃ​កា​រ​បង្រៀន​ ដែ​ល​ធ្វើ​ឲ្យ​លោ​​ក​​ទទួល​បាន​ចំ​ណេះ​ដឹង ​និង​បទ​ពិ​សោធ​ន៍​ជី​វិត​កាន់​តែ​ទូ​លំទូ​​លាយ​ជាង​មុន​។​ ជា​កូន​ទី​៣ក្នុ​ង​ចំ​ណោម​បង​ប្អូន​៤​នាក់ ​ស្រី​ពីរ​នាក់​ ប្រុស​២​នាក់​ លោក​ហោ​សុខ​សាន្ត​បាន​លើក​ទ្បើ​ង​ពី​ការ​ផ្លាស់​ប្តូរ​ នៃ​បរិ​ស្ថាន​សិ​ក្សា​របស់​លោក​ថា ​ពេល​រៀន​នៅ​ទី​ជន​បទ​យើង​មិន​មាន​ពេល​រៀន​ច្រើ​ន​ ព្រោះ​ត្រូវ​ជួយ​ធ្វើ​ការ​ឪ​ពុក​ម្តាយ​ ន​ហើយ​សា​លា​រៀន ​ជួប​ការ​ខ្វះ​ខាត​​ទាំ​ង​សៀវ​ភៅ​ឯ​ក​សារ ​និង​សម្ភារៈ​សិ​ក្សា​ផ្សេងៗ​ តែ​ពេល​មក​រៀន​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ​លោក​មាន​កន្លែង​​រស់​នៅ​ស្រួល​ មាន​សម្ភារៈ​សិ​ក្សា​គ្រប់​គ្រាន់​ បាន​ធ្វើ​ឲ្យ​ការ​សិ​ក្សា​លោក​លូត​លាស់​​បា​ន​ល្អ ​ហើយ​ថ្នាល​បណ្តុះ​បណ្តាល​នៅ​ទី​នេះ​(​វិទ្យា​ស្ថា​ន​វ៉ា​ន់​ដា​)​ល្អ​ ព្រោះ​លោក​មាន​ពេល​សិក្សា​ច្រើន​ មាន​បណ្ណា​ល័យ​ស្រា​​វ​ជ្រាវ ​មាន​ឯក​សារ​សិ​ក្សា​ស្បូរ​បែប ​និង​សម្ភារៈ​បរិ​ក្ខា​បំ​រើ​ឲ្យ​ការ​សិ​ក្សា​ផ្សេងៗ​ទៀត​។​ លោក​សុខ​សាន​បន្ត​ថា ​ពេល​មក​ពី​តំ​បន់​ជន​បទ​តំ​បូងៗ ​លោក​មាន​​ការ​លំ​​បាក​ ​ក្នុង​ការ​សម្រប​ខ្លួន​ជា​មួយ​និ​ស្សិត​នៅ​ទី​ក្រុង​ ក៏​ដូច​ជា​បរិ​ស្ថាន​សិ​ក្សា​ ប៉ុ​ន្តែ​នៅ​ពេ​ល​រស់​នៅ​ទី​ក្រុង​យូរៗ​ទៅ ​បាន​ធ្វើ​ឲ្យលោ​ក​បាន​ស៊ុំានឹ​ង​ជីវិត​នៅ​ទី​ក្រុង​ និង​សម្រ​​ប​ខ្លួន​បាន​នឹង​បរិ​ស្ថាន​សិ​ក្សា​ ដែល​ធ្វើ​ឲ្យ​លោក​ហ៊ាន​សួរគ្រូ​ពេ​ល​មាន​ចម្ងល់​អ្វី​មួយ​ ហើយ​ជា​ល​ទ្ឋ​ផល​ចំ​ណេះ​ដឹង​របស់​លោក​ កាន់​តែ​មា​ន​ភាព​​ប្រ​សើរ​ទ្បើង​ និង​អាច​ឈរ​ជើង​បាន ​និង​ហ៊ាន​ប្រ​កួត​ប្រ​ជែង​ជា​មួ​យ​និ​ស្សិត​ដទៃ​ទៀត ​ដោយ​ស្មើ​មុខ​ស្មើ​មាត់​។​ លោក​បន្ត​ថា ​“​ពី​តំ​បូង​ខ្ញុំ​អត់​មាន​គោល​ដៅ​ម​​ក​រៀន​នោះ​ទេ ​តែ​ដោយ​​សា​រ​​បា​ន​ទទួល​អា​ហា​រូប​ករណ៍​របស់​សម្តេច​ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​មក​រៀន​ ដែ​​ល​ពេល​នោះ​ខ្ញុំ​មាន​គោល​បំ​ណ​​ង​ចង់​វិវត្ត​ន៍​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជាម ​នុស្ស​ម្នាក់​ ដែល​មា​ន​តំ​លៃ​​និង​មាន​ការ​ទទួល​ស្គាល់​ពី​សង្គ​ម​”​។​លោក​ប​ន្ត​ថា ​“​ខ្ញុំ​កំ​ពុង​ពង្រឹ​ងខ្លួ​ន​ឯង​បន្ថែម​ទៀ​ត​ ព្រោះ​យើង​មិន​អាច​ជោគ​ជ័យ​ខ្លាំង​បាន​ភ្លាម​ទេ ​គឺ​ខ្ញុំ​កំ​ពុង​ស្ថិត​ក្នុ​ង​ដំ​ណាក់​កាល​ពង្រឹង​ខ្លួន​ឯង​ ដើ​ម្បី​ឈោង​ទៅ​កា​ន់​គោល​ដៅ​ផ្សេង​ទៀត​”​។​ តាម​រយៈ​កា​រ​ពង្រឹង​ចំ​ណេះ​ដឹង​ ចេញ​ពី​ការ​ខិត​ខំ​ការ​សិ​ក្សា​រៀន​សូត្រ ​លោក​ហោ ​សុខ​សាន​នៅ​តែ​យ​ល់​ថា ​ក្នុង​នាម​ជា​អ្ន​ក​ក្រី​ក្រម្នា​ក់ ​លោក​មិន​ហ៊ាន​ធ្វើ​អ្វី​ធំ​ដុំ​ដូច​គេនោះ​ទេ ​គឺ​យើង​អាច​ធ្វើ​អ្វី​ជា​លក្ខណៈ​សាម​ញ្ញ​។ ​មិន​លេច​ធ្លោ​នោះ​ទេ ​តែ​ចំណេះ​ដឹ​ង​ និ​ង​លទ្ឋ​ផល​នៃ​ការ​សិក្សា​នៅ​ក្នុ​ង​ថ្នាក់​ គឺ​មាន​ភាព​ត្រ​ដំ​ត្រ​សង​ជា​មួ​​យ​គេ​ជា​មួយ​ឯង​​​​​។ការ​ទទួល​បាន​អា​ហា​រូប​ករណ៍​រ​បស់​សម្តេច​តេ​ជោ ​ក៏​បាន​ធ្វើ​ឲ្យ​យុវ​ជន​រូប​នេះ​កាន់​តែ​ខិត​ខំ​ពង្រឹង​ខ្លួ​ន​ឯង​ផង​ដែរ​ ដោយ​លោក​ហោ ​សុខ​សាន​បាន​តាំ​ង​ចិត្ត​ថា ​តាម​ធម្មតា​យើង​ជា​អ្ន​ក​ក្រី​ក្រ​ និង​ចង់​បាន​អ​នាគត​ល្អ​សម្រាប់​ខ្លួន​ យើង​ត្រូ​វ​តែ​ខំ​ប្រឹង​ដើ​ម្បី​មាន​ការ​ងារ​ល្អ​ មាន​ប្រាក់​ចំ​ណូល​សម​រម្យ​ ទើប​គេ​​(​អ្នក​ផ្តល់​អា​ហា​រូប​ក​រណ៍​ឲ្យ​)​សប្បា​យ​ចិត្ត​ជា​មួយ​យើង​ ព្រោះ​បើ​គេ​ខំ​​ជួយ​យើង ​តែ​យើង​ធ្វើ​មិន​បាន​ល្អ​ និង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ នឹ​ង​ធ្វើ​ឲ្យ​គេ​ខ​​ក​ចិត្ត​។​ លោក​ហា ​សុខ​សាន​បាន​ប​ញ្ចប់​ការ​សិ​ក្សា​បរិ​ញ្ញា​បត្រ​ លើ​ជំ​នា​ញ​គណ​នេ​យ្យ​ដោយ​ជោគ​ជ័យ​ និង​កំ​ពុង​សិ​ក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ ឬ​អ​នុ​បណ្ឌិត​នៅ​វិ​ទ្យា​ស្ថា​ន​ដដែល​នេះ។​ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​លើ​ការ​សិ​ក្សា ​និង​ជា​និ​ស្សិត​ដែល​មាន​ភាព​លេ​​ចធ្លោ​ម្នាក់ ​លោក​សុខ​សាន​បាន​បញ្ច​ប់​កា​រ​ងារ​ជា​អ្ន​ក​ស្ម័គ្រ​ចិត្ត​ផ្នែ​ក​គណ​នេយ្យ ​កុំ​ព្យូទ័រ​ហើយ​ និង​យក​អា​ជីព​ជា​គ្រូ​បង្រៀន​ផ្នែក​គណ​នេយ្យ​កុំព្យូទ័រ​ និង​បង្រៀន​ជំ​នាញ​គណ​នេយ្យ​ទ្រឹ​ស្តី​ នៅ​វិ​ទ្យា​ស្ថាន​វ៉ាន់​ដា​គ​ណ​នេយ្យ​ជំ​នួស​វិញ​។​ការ​ងារ​ថ្មី​នេះ ​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​​ប្រាក់​ចំ​ណូល ​កាន់​តែ​ប្រ​សើរ​ទ្បើ​ង​សម្រាប់​ផ្គ​ត់​ផ្គ​ង់​ជីវ​ភាព​ និង​ការ​សិក្សា​រ​បស់​ខ្លួន​។​ ទោះ​ជារ​ស់​នៅ​​ទី​ក្រុង​រយៈ​ពេ​ល​ប៉ុ​ន្មា​ន​ឆ្នាំ​មក​ហើយ​ក្តី​ ក៏​សុខ​សាន​មិន​ទាន់​ គិ​ត​ថា​ខ្លួ​ន​ឯ​ង​ជា​អ្ន​ក​ទី​ក្រុង​នៅ​ទ្បើយ​ ដោយ​លោក​និ​យាយ​ទាំង​សើច​ថា ​“​ខ្ញុំ​គិត​ថា​ខ្លួន​ឯង​ជា​អ្នក​ស្រែ​នៅ​ទ្បើយ​”​។​ ក្នុ​ង​នាម​ជា​យុវជន​មក​ពី​តំ​បន់​ជន​បទ​ តែ​យុវ​ជន​ពូ​កែ​​ដាក់​ខ្លួន​ម្នា​​ក់​នេះ ហា​ក់​មាន​ឆន្ទៈ​យ៉ាង​មុត​មាំ​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត ​ដើ​ម្បី​សម្រេច​ក្តី​​សុ​បិន​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ម្នាក់ ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​សង្គ​ម​ តាម​ក្តី​ស្រ​ម័យ​រប​ស់​ខ្លួន​។​